Comment are off
កិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំលើកលែងពន្ធ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
នារសៀលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំលើកលែងពន្ធ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ, តំណាងអគ្គនាយដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យទៅលើទិដ្ឋភាពច្បាប់ និង ការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសជាក់ស្តែង សំដៅជួយសម្របសម្រួលនិងបន្តបង្កើនបរិយាកាសល្អប្រសើរដល់អ្នកវិនិយោគដែលផ្តល់តម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចកម្ពុជា ។