កិច្ចប្រជុំពិភាក្សា កែសម្រួល និងសម្អាតសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០
នារសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩ , ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដឹកនាំប្រជុំពិភាក្សា កែសម្រួល និងសម្អាតសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកានៃក្រុមការងារដែលមានសមត្ថកិច្ចពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងបញ្ជាក់បន្ថែមពីសំណាក់ក្រុមការងារតាមផ្នែកទាំងអស់ បន្ទាប់ពីឯកសារសេចក្តីព្រាងនេះត្រូវបានរៀបចំកែសម្រួល និងបំពេញបន្ថែម តាមរយៈស្មារតីនៃកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធចំនួន ៤ លើករួចមកហើយ នាពេលកន្លងទៅ សំដៅសម្រួចឯកសារនេះ ឱ្យកាន់តែមានភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងដាក់ចេញនូវកិច្ចការដែលត្រូវធ្វើបន្តដើម្បីផលិតឯកសារនេះឱ្យបានរួចរាល់ជាស្ថាពរនាពេលខាងមុខ។