កិច្ចប្រជុំពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់សេវារថយន្តប្រណីត សម្រាប់កិច្ចប្រជុំការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់សេវារថយន្តប្រណីត សម្រាប់កិច្ចប្រជុំការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២១ ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានថវិកា និងតំណាងក្រុមហ៊ុន។កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលើទិដ្ឋភាពអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់សេវារថយន្តប្រណីត រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន, និងការបំពេញលក្ខខណ្ឌនិងកាតព្វកិច្ចនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅធានាការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព និងបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកពិធីការ និងការការពារសន្តិសុខកម្រិតខ្ពស់ ។