Comment are off
កិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងគម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូវឃ្មុំ
នាថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានបើកកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងគម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូវឃ្មុំ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា,ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញ ។ កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើលទ្ធភាពនិងប្រភពថវិកាក្នុងការអនុវត្តគម្រោង និង តម្រូវការជាក់ស្តែងរបស់រដ្ឋបាលខេត្ត។