កិច្ចប្រជុំពិភាក្សាចរចាជាមួយតំណាងក្រុមហ៊ុនលេីកញ្ចប់ “អាជ្ញាបណ្ណមុខងារពាក់ព័ន្ធនឹងកិច្ចលទ្ធកម្ម “
នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យនិងគណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និងសេវាបច្ចេកវិទ្យាព័ត៌មាន បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាចរចាជាមួយតំណាងក្រុមហ៊ុនលេីកញ្ចប់ “អាជ្ញាបណ្ណមុខងារពាក់ព័ន្ធនឹងកិច្ចលទ្ធកម្ម ” ដោយមានការចូលរួមពីសមាជិកគណៈកម្មការ មកពីអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាចរចាលើប្រភេទអាជ្ញាបណ្ណមុខងារ, កំណត់ចំនួនអ្នកប្រើប្រាស់ និង តម្លៃ។