កិច្ចប្រជុំពិនិត្យពិភាក្សា ពិគ្រោះយោបល់ និងផ្តល់អនុសាសន៍លើការរៀបចំ “កម្មវិធីប្រកួតប្រជែងជ្រើសរើសមន្ត្រីគម្រូ (Integrity Icon) នៅកម្ពុជា
នាព្រឹកថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ នៅអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សា ពិគ្រោះយោបល់ និងផ្តល់អនុសាសន៍លើការរៀបចំ “កម្មវិធីប្រកួតប្រជែងជ្រើសរើសមន្ត្រីគម្រូ (Integrity Icon) នៅកម្ពុជា ក្នុងគោលបំណងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ ក្រោមការសហការសម្របសម្រួលពីអង្គការ Accountability Lab ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងបានបង្កើតកម្មវិធីនេះឡើង ដែលត្រូវបានវាយតម្លៃជាទូទៅថា មិនគ្រាន់តែចូលរួមចំណែកដល់ការលើកស្ទួយតម្លៃនៃសុចរិតភាព និងប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងភាពថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមជំរុញការងារកែទម្រង់របស់រដ្ឋាភិបាល និងកសាងវប្បធម៌ស្អាតស្អំនៅតាមក្រសួង-ស្ថាប័នរដ្ឋថែមទៀត។