Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើកិច្ចការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ និងយន្តការគ្រប់គ្រងផ្សារព្រែកតាមាក់
នារសៀលថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាលើកិច្ចការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ និងយន្តការគ្រប់គ្រងផ្សារព្រែកតាមាក់ ព្រមទាំងកិច្ចការងារពាក់ព័ន្ធមួយចំនួនទៀតរបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធមានដូចជា តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, លោកអភិបាលស្រុកខ្សាច់កណ្ដាល និងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាល។