Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីនីតិវិធីនៃការរៀបចំការប្រឡងប្រជែងដើម្បីប្ដូរក្របខណ្ឌរបស់មន្ត្រីរាជការស៊ីវិល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងមុខងារសាធារណៈ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីនីតិវិធីនៃការរៀបចំការប្រឡងប្រជែងដើម្បីប្ដូរក្របខណ្ឌរបស់មន្ត្រីរាជការស៊ីវិល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ។