កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំឯកសារបេសកកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់សមាសភាពក្រុមការងារតាមផ្នែកនីមួយៗ និងក្រុមជនបង្គោលដែលជាតំណាងអង្គភាពពាក់ព័ន្ធទាំងអស់
នារសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកសម្របសម្រួលលើការរៀបចំបេសកកម្មក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំឯកសារបេសកកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់សមាសភាពក្រុមការងារតាមផ្នែកនីមួយៗ និងក្រុមជនបង្គោលដែលជាតំណាងអង្គភាពពាក់ព័ន្ធទាំងអស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបពិភាក្សាប្រមូលធាតុចូលបន្ថែមពីគ្រប់អង្គភាព ដើម្បីធ្វើការកែសម្រួលលើសេចក្ដីព្រាងបឋមដែលក្រុមការងារបានរៀបចំរួចរាល់ ដើម្បីត្រៀមឱ្យបានរួចជាស្រេចសម្រាប់ឈានទៅរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាសុំការផ្ដល់អនុសាសន៍បន្ថែមពីថ្នាក់ដឹកនាំ ដែលជាប្រធានកម្មវិធីទាំង ៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅធ្វើយ៉ាងឱ្យការរៀបចំឯកសារបេសកកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចសម្រេចទៅបានដោយរលូន ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព គុណភាពខ្ពស់ និងចំទិសដៅដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានកំណត់ដាក់ចេញ។