Comment are off
កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ដោយមានការចូលរួមពីតំណាង អគ្គនាយដ្ឋាន និង អង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ដោយមានការចូលរួមពីតំណាង អគ្គនាយដ្ឋាន និង អង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារសំខាន់ៗនៃលិខិតបទដ្ឋានគតិយុត្ត ដល់អង្គភាពទទួលបន្ទុកគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ ដែលនឹងជួយពង្រឹកសមត្ថភាពក្នុងតួនាទីគ្រប់គ្រងធនធានមនុស្សយល់កាន់តែច្បាស់ពីយន្តការគ្រប់គ្រងការងារ ដែនសមត្ថកិច្ចក្នុងការគ្រប់គ្រង ចាត់ចែង និងទទួលខុសត្រូវលើការងារតាមដានគ្រប់គ្រងមន្ត្រីក្នុងអង្គភាពរបស់ខ្លួន។