កិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស
នៅរសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយ មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពីអគ្គនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំនេះបានបន្តពិនិត្យពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងទម្រង់នៃការលើកទឹកចិត្តវិនិយោគ ដែលនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនេះ និង ពិនិត្យមើលបន្ថែមអំពីការផ្សារភ្ជាប់គ្នាទៅនឹងច្បាប់ផ្សេងៗទៀត ។