កិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស
នៅរសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងតំណាងអគ្គនាយកដ្ឋាននិងអង្គភាពដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា,អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងមិនមែនសារពើពន្ធ និងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ក្នុងនាមជាសមាជិកក្រុមការងារ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងទម្រង់នៃការលើកទឹកចិត្តវិនិយោគ ដែលនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ។