Comment are off
កិច្ចប្រជុំនេះបានបន្តពិនិត្យពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងការលើកទឹកចិត្តវិនិយោគ ក្នុងន័យទាក់ទាញការវិនិយោគ និងសំដៅធានាឱ្យបាននូវបរិយាកាសវិនិយោគល្អ
នៅរសៀលថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពីអគ្គនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំនេះបានបន្តពិនិត្យពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងការលើកទឹកចិត្តវិនិយោគ ក្នុងន័យទាក់ទាញការវិនិយោគ និងសំដៅធានាឱ្យបាននូវបរិយាកាសវិនិយោគល្អ ដោយបន្តសម្រួលដល់វិនិយោគិន និងនីតិវិធីនានា ។