កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃឯកសារដេញថ្លៃឧបករណ៍ សម្ភារ និងសេវាបច្ចេកវិទ្យា សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី២
នាព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃឯកសារដេញថ្លៃឧបករណ៍ សម្ភារ និងសេវាបច្ចេកវិទ្យា សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងសមាជិកសមាជិកាគណៈកម្មការមកពីបណ្តាអគ្គនាយកដ្ឋានជំនាញក្រោមឱវាទក្រសួង ដើម្បីពិនិត្យពិភាក្សា និងកំណត់លើនីតិវិធីនិងការរៀបចំឯកសារដេញថ្លៃការរៀបចំមុខងារថ្មីចំនួនពីរបន្ថែមទៀត (មុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្ម) នៃប្រព័ន្ធ FMIS ក៏ដូចជាពិនិត្យលើទម្រង់ និងលក្ខខណ្ឌតម្រូវនានា នៃឯកសារដេញថ្លៃសម្រាប់ការងារទាំងពីរនេះ។