ការអញ្ជើញចូលរួមអមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម្ពោធការដ្ឋានស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចូលរួមអមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម្ពោធការដ្ឋានស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បន្ទាប់ពីកម្មវិធីសម្ពោធ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាស ដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យជាក់ស្តែងផ្លូវដែលបានស្ថានារួចនិងកំពុងស្ថាបនាដោយបានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធឲ្យផ្តោតការយកចិត្តទុកដាក់ទៅលើការត្រួតពិនិត្យនៅគ្រប់ដំណាក់កាលនៃការស្ថាបនា ដើម្បីធានាគុណភាព ភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង, នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ