Comment are off
ការទទួលជួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានដឹកនាំដោយលោក Holger Van Eden និងលោកទ្រីប្រឹក្សា Mark Silins
នាថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានដឹកនាំដោយលោក Holger Van Eden និងលោកទ្រីប្រឹក្សា Mark Silins ។ នេះជាបេសកកម្មទី ៩ ហើយក៏ជាបេសកកម្មចុងក្រោយរបស់លោកទ្រីប្រឹក្សា Mark Silins ដែលលោក បានចូលរួមផ្តល់ជំនួយប្រឹក្សាបចេ្ចកទេសក្នុងការអនុវត្តគម្រោង FMIS ។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានអរគុណដល់ IMF ដែលបានបញ្ជូនលោកទីប្រឹក្សាមកធ្វើជាជំនួយការបច្ចេកទេស ហើយ ឯកឧត្តមបណ្ឌិសភាចារ្យបានបន្ថែមទៀតថាភាពជោគជ័យរបស់គម្រោង FMIS គឺមានការចូលរួមរបស់ IMF ផងដែរ ។