ការចូលរួមក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីប្រចាំឆ្នាំ ក្រោមប្រធានបទ «កាលានុវត្តភាពឤជីវកម្ម ក្រោមយុទ្ធសាស្ត្រគាំទ្រវិស័យឯកជនរបស់រាជរដ្ឋាភិបាល»
នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីប្រចាំឆ្នាំ ក្រោមប្រធានបទ «កាលានុវត្តភាពឤជីវកម្ម ក្រោមយុទ្ធសាស្ត្រគាំទ្រវិស័យឯកជនរបស់រាជរដ្ឋាភិបាល» ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងឧស្សាហកម្ម និង សិប្បកម្ម, គណៈកម្មការមូលបត្រកម្ពុជា, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, តំណាងស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនវិនិយោគ, វិនិយោគិនស្ថាប័ន, វិនិយោគិនរូបវ័ន្ត និង សាធារណជនប្រមាណ ២៣០នាក់។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនទំនុកចិត្តរបស់វិនិយោគិនមកលើក្រុមហ៊ុនចុះបញ្ជី និងដើម្បីជាយុទ្ធនាការផ្សព្វផ្សាយ និងកសាងបណ្តាញទំនាក់ទំនងជាមួយវិនិយោគិន និងជួយជំរុញដល់ដំណើរទីផ្សារឱ្យមានកំណើនកាន់តែខ្ពស់។