ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៦)

06 Aug 2016
ad gs

នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើចំណុចសំខាន់ៗទាក់ទងទៅនឹងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅកម្ពុជា ដោយដកស្រង់នូវបទ-ពិសោធន៍ពីអន្ដរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែកែទម្រង់ប្រព័ន្ធថវិកាពី “ថវិកាផ្អែកលើធាតុចូល” ឬ/និង “បែប មជ្ឈការ” ទៅកាន់ “ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម” ឬ/និង “បែបវិមជ្ឈការ” ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក Ivor Beazley ទីប្រឹក្សានៃធនាគារពិភពលោក, លោក Thomas Koshy ទីប្រឹក្សានៃអគ្គនាយកដ្ឋានថវិកា និង លោកស្រី Inguna Dobraja នាយកប្រតិបត្តិនៃធនាគារពិភពលោកប្រចាំកម្ពុជា ។
លោក Ivor Beazley ទីប្រឹក្សានៃធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយបានបញ្ជាក់ថា ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា សម្រេចបានជោគជ័យលើចំណុចសំខាន់ជាច្រើន រួមមានការលើកកម្ពស់ភាពព្យាករណ៍បាននៃថវិកា, ការផ្ដោតការយកចិត្តទុកខ្ពស់លើការរៀបចំថវិកាកម្មវិធី ជាពិសេស ការពង្រឹងរចនាសម្ព័ន្ធកម្មវិធីឱ្យបានល្អ, ការអនុវត្តកម្មវិធីជាជំហានជាក់ស្ដែងនិយម, និងការផ្ដល់ការគាំទ្រពេញលេញទាំងការបណ្ដុះបណ្ដាល និងគោលការណ៍ណែនាំក្នុងការរៀបចំ ។ ជាលទ្ធផល, លោកសង្កេតឃើញថា ក្រសួង ស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់កែលម្អការគ្រប់គ្រងហិរញ្ញវត្ថុនៅតាមស្ថាប័នរបស់ខ្លួន និងបានបង្កើតភាពជាម្ចាស់ចំពោះកម្មវិធី និងអនុកម្មវិធីកាន់តែសកម្ម ។ ទោះបីយ៉ាងថា លោក Ivor Beazley បានបញ្ជាក់ថាការផ្លាស់ប្ដូរប្រព័ន្ធទៅកាន់ “ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម” រាជរដ្ឋាភិបាលកម្ពុជាគួរយកចិត្តទុកបង្កើតលក្ខខណ្ឌចាំបាច់គន្លឹះមួយចំនួន រួមមាន ការតម្រង់ទិសកំណែទម្រង់មុខងារសាធារណៈ ទៅរកការគ្រប់គ្រងធនធានមនុស្សដោយផ្អែកលើសមិទ្ធ-កម្ម និងគណនេយ្យភាព, ការបង្កើតនូវប្រព័ន្ធវាស់វែង និងវាយតម្លៃសមិទ្ធកម្ម, ការពង្រឹងការរៀបចំកម្មវិធី, ការវិភាជថវិកា និងការអនុវត្តកម្មវិធី, និងការលើកកម្ពស់តម្លាភាពថវិកា ។
កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានអនុវត្តចាប់តាំងពីឆ្នាំ ២០០៥ ហើយមកដល់ពេលនេះស្ថិតនៅក្នុងដំណាក់កាលទី ៣ គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដោយមាន “ថវិកាកម្មវិធី” គឺជាឧបករណ៍ ដើម្បីចងថវិកា ដើម្បីបម្រើឱ្យគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដំណាក់កាលទី ៤ គ្រោងនឹងអនុវត្តក្នុងឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ គឺផ្ដោតលើគណនេយ្យភាពសមិទ្ធកម្ម ។ ស្នូលនៃដំណាក់-កាលទី ៣ និងទី ៤ គឺការកែទម្រង់ប្រព័ន្ធថវិកាជាតិទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្ដសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។
បន្ទាប់ពីការពិភាក្សាអំពីបទពិសោធន៍ វឌ្ឍនភាព និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែង កិច្ចប្រជុំបានសម្រេចឱ្យមានការកែសម្រួលសៀវភៅ “ទស្សនាទានស្តីពីទិសដៅយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ២០១៣-២០២០” ទៅជា “ផែនការយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជាឆ្នាំ២០១៧-២០២៥” ដោយត្រូវមានការផ្សារភ្ជាប់ឱ្យបានជិតស្និតបំផុតជាមួយនឹងកម្មវិធីធីកែទម្រង់មុខងារសាធារណៈ និងកម្មវិធីកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ៕
dimg
aimgbimgcimgeimg

អំពីម្ចាស់អត្ថបទ

ចែករំលែកលើបណ្ដាញសង្គម

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែមិថុនា ឆ្នាំ២០២៣
  • សេចក្ដីណែនាំ ស្ដីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងទី២៣ ខែកក្កដា ឆ្នាំ២០២៣
  • ប្រជុំជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) ១ រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code