សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលក្ខណៈវិនិច្ឆ័យភាពជាអ្នកដឹកនាំគំរូ (Leadership and Innovation Program and Model Leadership Criteria)”
នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ នៅសាលាភូមិន្ទរដ្ឋបាល, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលក្ខណៈវិនិច្ឆ័យភាពជាអ្នកដឹកនាំគំរូ (Leadership and Innovation Program and Model Leadership Criteria)” ដែលសិក្ខាសាលានេះមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃគ្រប់ក្រសួង-ស្ថាប័ន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅដើម្បីអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំរបស់មន្ត្រីរាជការជាន់ខ្ពស់ គ្រប់ក្រសួង-ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។