ពិធី ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១៧ និង អង្គភាពថវិកាដែលជាឤណាប័កផ្ទេរសិទ្ធិពេញ លេញចំនួន ១៣
ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំពិធី ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១៧ និង អង្គភាពថវិកាដែលជាឤណាប័កផ្ទេរសិទ្ធិពេញ លេញចំនួន ១៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ ។ ពិធីនេះ មានគោលបំណងប្រកាសដាក់ជូនក្រសួង-ស្ថាប័នទាំង ១៧ និង អង្គភាពថវិកា ដែលជាឤណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១៣ ជាផ្លូវការ និង ការចែករំលែកបទពិសោធន៍ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រព័ន្ធ FMIS ប្រកបដោយភាពជឿទុកចិត្ត និង មានគុណភាពខ្ពស់ ក្នុងការគ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិកាជាតិ និង ឤចជួយដល់ថ្នាក់ដឹកនាំ មានមូលដ្ឋានរឹងមាំ និង ច្បាស់លាស់ ក្នុងការសម្រេចចិត្តទាន់ពេលវេលា សំដៅឈានទៅក្តាប់យកកាលានុវត្តភាពប្រកបដោយជវភាពពី បដិវត្តន៍ឧស្សាហកម្មទី ៤ និង សក្តានុពលនៃ សេដ្ឋកិច្ចឌីជីថល ។