ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១៦៥ នាក់ មកពីអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង ទីស្តីការគណៈរដ្ឋមន្ត្រី
នាព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១៦៥ នាក់ មកពីអង្គភាពថវិកាាក់កណ្តាលនៃក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃនេះ មានគោលបំណងពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ក្នុងក្របខណ្ឌនៃកម្វធកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ក៏ដូចជារួមចំណែកពង្រឹងសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនមន្ត្រីរាជការសម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ជាពិសេសស្វែងយល់ពីប្រព័ន្ធថវិកាថ្មីដែលមានគោលដៅផ្ទេរសិទ្ធិអំណាចនៃការអនុវត្តថវិកា ពីក្រសួងសេដ្ឋកិច្ច្ និងហិរញ្ញវត្ថុ ទៅក្រសួង ស្ាបនពាក់ព័ន្ធ, ការផ្ទេរអំណាចផ្ទៃក្នុងក្រសួងនីមួយៗទៅតាមអង្គភាពថវិកាជាបណ្តើរៗ និង ការផ្ទេរអំណាចអនុវត្តថវិកាទាំងស្រុងទៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ។