Comment are off
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ គម្រោងចំនួន ២ ក្នុងទឹកប្រាក់ហិរញ្ញប្បទានសរុបចំនួន ៤ ៩៣៩ លានយ៉េន ត្រូវជាប្រមាណ ៤៥,៣០ លានដុល្លារអាមេរិក
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងឯកឧត្តម Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ គម្រោងចំនួន ២ ក្នុងទឹកប្រាក់ហិរញ្ញប្បទានសរុបចំនួន ៤ ៩៣៩ លានយ៉េន ត្រូវជាប្រមាណ ៤៥,៣០ លានដុល្លារអាមេរិក, នារសៀលថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ