Comment are off
កិច្ចប្រជុំរវាងក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម “ឃ”) និងសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា
នារសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម “ឃ”) រួមជាមួយឯកឧត្តមរដ្ឋលេខាធិ ់ សីលវ៉ា បានប្រជុំជាមួយសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ដើម្បីស្តាប់ការធ្វើបទបង្ហាញស្តីពីរបាយការណ៍សិក្សាស្រាវជ្រាវពីការធ្វើពាណិជ្ជកម្មបារីខុសច្បាប់ ។ សមាសភាពចូលរួមពីសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា រួមមាន៖ ក្រុមហ៊ុន JTI, BAT, Huotraco, PMI និង ក្រុមហ៊ុនស្រាវជ្រាវ Kantar ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីខ្លឹមសារក្នុងរបាយការណ៍សិក្សា និង ស្តាប់សំណូមពរពីសមាគម ពាក់ព័ន្ធឹករ្ើពាណិជ្ជកម្មបារី ៕