Comment are off
កិច្ចប្រជុំពិភាក្សា អំពីសំណើសុំគោលការណ៍ចាប់ផ្តើមអនុវត្តការសាងសង់ស្ថានីយ៍សម្អាតទឹកកខ្វក់ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ (ក្នុងជំហាន ២) ចាប់ពីឆ្នាំ ២០១៩
រសៀលថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សា អំពីសំណើសុំគោលការណ៍ចាប់ផ្តើមអនុវត្តការសាងសង់ស្ថានីយ៍សម្អាតទឹកកខ្វក់ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ (ក្នុងជំហាន ២) ចាប់ពីឆ្នាំ ២០១៩ តទៅ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។