Comment are off
កិច្ចប្រជុំពិភាក្សាអំពីលទ្ធភាពកាត់បន្ថយថ្ងៃឈប់សម្រាកមួយចំនួន ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ, ទីស្តីការគណៈរដ្ឋមន្រ្តី និង ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ
នាព្រឹកថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលប្រជុំពក្សាអំពីលទ្ធភាពកាត់បន្ថយថ្ងៃឈប់សម្រាកមួយចំនួន ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ, ទីស្តីការគណៈរដ្ឋមន្រ្តី និង ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនផលិតភាពការងារ និង លើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យឯកជនរបស់កម្ពុជា ហើយនឹងអាចកាត់បន្ថយការចំណាយមួយចំនួនធំជូនវិនិយោគិន ។