កិច្ចប្រជុំពិភាក្សាលើមតិ និង សំណើរបស់វិស័យឯកជន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ
នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាលើមតិ និង សំណើរបស់វិស័យឯកជន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, និង អគ្គនាយកដ្ឋានគោលនយោបាយ, ព្រមទាំងសមាជិកករមាងារ ។គោលបំណងនៃកិច្ចប្រជុំផ្ទៃក្នុងនេះ គឺដើម្បីបន្តពិនិត្យពិភាក្សាលើធាតុចូល និង សំណើសំខាន់ៗ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ដែលបានស្នើឡើងដោយវិស័យឯកជន ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និង បានពិភាក្សា្នាយ៉ាងផុលផុស ក្នុងស្មារួម់ករកសាងរយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល, មានភាពទាក់ទាញ, ពិសេសផ្ដល់ការការពារនូវសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនខ្មែរ និង បរទេស នៅព្រះរាជាណាចក្រកម្ពុជា ។