កិច្ចប្រជុំពិនិត្យវាយតម្លៃដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្រ្តីរាជការប្រចាំឆ្នាំ២០២០
នារសៀលថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំណាត់ថ្នាក់សម្រាប់វាយតម្លៃការដំឡើងថ្នាក់និងឋានន្តរស៍ក្តិមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្រ្តីរាជការប្រចាំឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គលេខាធិការក្រសួង និងសមាជិក សមាជិការសមាជិកានៃគណៈកម្មការ។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃទៅលើលក្ខខណ្ឌក្នុងការទទួលបានការដំឡើងថ្នាក់និងឋានន្តរស័ក្តិដោយអនុលោមតាមបទប្បញ្ញត្តិគតិយុត្តិជាធរមាន។ ជាលទ្ធផល អង្គប្រជុំបានលើកឡើងនិងសម្រេចកំណត់យកគោលការណ៍រួមមួយចំនួនបន្ថែមទៀត ដើម្បីគោរពសុំការសម្រេចដ៏ខ្ពស់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងន័យអនុវត្តការងារវាយតម្លៃនេះមានតម្លាភាពជូនមន្ត្រីរាជការនៃក្រសួង ។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានបញ្ជាក់និងណែនាំអង្គភាពទទួលបន្ទុករៀបចំដំឡើងថ្នាក់និងឋានន្តរស័ក្តិ ត្រូវពិនិត្យចំពោះលក្ខខណ្ឌឱ្យបានត្រឹមត្រូវនិងរៀបចំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការឱ្យបានទាន់ពេលវេល ។