កិច្ចប្រជុំពិនិត្យពិភាក្សាលើកិច្ចដំណើរការការងារច្រកចេញចូលតែមួយទីស្ដីការក្រសួង ប្រចាំឆ្នាំ ២០១៩
នាព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើកិច្ចដំណើរការការងារច្រកចេញចូលតែមួយទីស្ដីការក្រសួង ប្រចាំឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពីតំណាងនៃគ្រប់អង្គភាពពាក់ព័ន្ធ មានដូចជាអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិគណនេយ្យ ព្រមទាំងក្រុមការងារនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ដែលជាអង្គភាពទទួលបន្ទុកសម្របសម្រួលរួម។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ចចម ទីស្ដីការក្រសួង ប្រចាំឆ្នាំ ២០១៩, ស្ដាប់ និងដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះ និងដាក់ចេញនូវផែនការអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២០។