កិច្ចប្រជុំពិនិត្យពិភាក្សា និងផ្ដល់យោបល់ លើសេចក្ដីព្រាងបឋមយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ ២០១៨-២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្ដល់យោបល់ លើសេចក្ដីព្រាងបឋមយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ ២០១៨-២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារទទួលបន្ទុកផ្នែកគ្រប់គ្រងបុគ្គលិក របស់គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រដែលក្រុមការងារបានរៀបចំរួចរាល់ ដើម្បីទទួលបានជាធាតុចូលបន្ថែមសម្រាប់ក្រុមការងារធ្វើការកែសម្រួលបន្ថែមជាចុងក្រោយ ដើម្បីឱ្យកាន់តែមានគុណភាព សុក្រឹតភាព សង្គតិភាព និងអាចអនុវត្តទៅបានប្រកបដោយស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់។