ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

ការរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត”

28 Feb 2018
adBunny

នាព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង២៥ និង មន្ត្រីរតនាគារខេត្តសរុបជាង ២០០ នាក់ ។ កម្មវិធីបញ្ជ្រាបការយល់ដឹងនេះ មានគោលបំណង ៖
១. ផ្តល់លទ្ធភាពឱ្យមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានីខេត្តទាំងអស់ បានស្វែងយល់អំពីបទពិសោធន៍ដ៏ល្អៗលើការប្រើប្រាស់មុខងារនីមួយៗ របស់រតនាគារខេត្តឆ្នើមចំនួនពីរ ដែលជាការដ្ឋានកំពុងប្រើប្រាស់ប្រព័ន្ធ FMIS និងទទួលបាននូវសមិទ្ធកម្មការងារខ្ពស់ដោយបានខិតខំពុះពារនិងជំនះគ្រប់ឧបសគ្គក្នុងការផ្លាស់ប្តូរបរិបទពីការអនុវត្តការងារដោយដៃ ឬក្រដាស មកប្រើប្រាស់ប្រព័ន្ធទំនើបកម្មដែលប្រើប្រាស់ដោយកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន បានយ៉ាងជោគជ័យ ព្រមទាំងទទួលផ្លែផ្កាគួរជាទីមោទនៈ សម្រាប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
២. បញ្ជ្រាបការយល់ដឹងស៊ីជម្រៅអំពីទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS, នីតិវិធីអនុវត្តការតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ និងនីតិវិធីអនុវត្តស្តង់ដារ (SOP) ដែលតំណាងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំងអស់ ត្រូវជ្រាប និងស្វែងយល់ឱ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយក្រុមការងារ នាពេលដ៏ខ្លីខាងមុខនេះ។
៣. បំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនីមួយៗ ក៏ដូចជាការគិតគូរនិងវិភាគឱ្យកាន់តែច្បាស់លាស់ក្នុងការត្រៀមចុះបំពេញកាងារតាមផ្នែកនិងសកម្មភាពនីមួយៗឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ ។

អំពីម្ចាស់អត្ថបទ

ចែករំលែកលើបណ្ដាញសង្គម

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែមិថុនា ឆ្នាំ២០២៣
  • សេចក្ដីណែនាំ ស្ដីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងទី២៣ ខែកក្កដា ឆ្នាំ២០២៣
  • ប្រជុំជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) ១ រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code