Comment are off
ការទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនចំនួន ១៤ រូប ដឹកនាំដោយលោក Norio Yamaguchi អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន (FEC) ដោយមានសមាសភាពចូលរួមពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
នារសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនចំនួន ១៤ រូប ដឹកនាំដោយលោក Norio Yamaguchi អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន (FEC) ដោយមានសមាសភាពចូលរួមពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ជំនួបពិភាក្សានេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុកម្ពុជា ជាមួយនឹងជប៉ុន សំដៅអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសស្វែងយល់បន្ថែមពីស្ថានភាពវិនិយោគនៅក្នុងកម្ពុជា និងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលការវិនិយោគ ព្រមជាមួយគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ។