ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

ការបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងឯកជនៈ​​ បទពិសោធន៍ប្រទេសចិន” ជូនសិក្ខាកាមគោលដៅ ៣០ រូប ដែលជានាយក/នាយករងរដ្ឋបាលនៃរាជធានី-ខេត្ត ​និងគ្រូបង្គោលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

18 Nov 2019
adRasmey

ថ្ងៃចន្ទ ៧ រោច ខែ កត្តិក ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩, នៅសណ្ឋាគារភ្នំពេញ​ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងឯកជនៈ​​ បទពិសោធន៍ប្រទេសចិន” ជូនសិក្ខាកាមគោលដៅ ៣០ រូប ដែលជានាយក/នាយករងរដ្ឋបាលនៃរាជធានី-ខេត្ត ​និងគ្រូបង្គោលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋនិង​ឯកជន សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលឱ្យ​ស​ម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក យី ហុងស៊ុន (Yi Hongxun)​ ប្រធានគណៈប្រតិភូមកពីវិទ្យាស្ថានជាតិគណនេយ្យសៀងហៃប្រទេសចិន និងត្រូវ​បានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណា​ចក្រកម្ពុជា និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាហ្វិកទីក្រុងសៀងហៃនៃសាធារណៈរដ្ឋប្រជាមានិតចិន ។
​ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេស​ចិន មានចំណងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែងមកហើយ ។ ហើយនៅក្នុងរយៈពេលប្រមាណជាង ១០ ឆ្នាំកន្ល​ង​​មកនេះ ក្រោមការដឹកនាំដ៏ឈ្លាស​វៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា,​ ​ទំនាក់ទំនងកិច្ចសហប្រតិ​ប​ត្តិកា​រនេះ ត្រូវបានពង្រឹងពង្រីក​រហូតឈានដល់កម្រិតជា ßយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យà ទាំងនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ។
ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល រដ្ឋាភិបាលចិន បានផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ និង ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាលើគ្រប់វិស័យ ដែលផ្តល់ឱកាស​ឱ្យ​និស្សិត សាស្រ្តាចារ្យ និង មន្រ្តីរាជ​ការ​កម្ពុជា​ជាច្រើនរូប បានទៅសិក្សាស្វែងយល់​ និងដកស្រង់បទពិសោធន៍លើការងារជំនាញលក្ខណៈ​ពហុវិស័យ ជារៀងរាល់​ឆ្នាំនៅប្រទេសចិន ។ ជាក់ស្ដែង គិតមកដល់ពេលនេះ, កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិកទីក្រុងសៀងហៃ មានរយៈពេល ៨ ឆ្នាំមកហើយ និងបានសហការបណ្តុះបណ្តាលសិក្ខាកាមគោលដៅដែលជាមន្រ្តីរាជការ និង​ថ្នាក់ដឹកនាំជំនាញរបស់កម្ពុជាបានជាង ៦០០ នាក់ លើមុខជំនាញពាក់​ព័ន្ធសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបាន និងកំពុងបន្តរហូតមកដល់សព្វថ្ងៃ ដូចមានកម្មវិធីនៃសិក្ខាសាលាបណ្តុះបណ្តាលនៅពេលនេះ គឺជាសក្ខីកម្មសម្រាប់ ។ ហើយអតីតសិក្ខាកាមទាំងអស់ នៃកម្មវិធីបណ្តុះបណ្តាលរបស់យើងកន្លងមក បាន និងកំពុងកាន់ការងារ តួនាទី ភារកិច្ច ដែលបានកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ក្នុង​គោលដៅបង្កើនការផ្សារភ្ជាប់ថវិកាទៅគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
​ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ឱ្យអនុវត្ត​រួចហើយ នូវឯកសារគោលនយោបាយស្តីពី “ការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន (Public-Private Partnership) សម្រាប់គ្រប់គ្រងគម្រោង​វិនិយោគសាធារណៈ ២០១៦-២០២០” ហើយបានបង្កើត និងកំពុងដំណើរការជាប្រក្រតី សព្វថ្ងៃនេះ នូវ “អង្គភាពភាពជាដៃគូវាងរដ្ឋនិងឯក​ជនថ្នាក់កណ្តាល” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ទន្ទឹមនេះ ដើម្បីជំរុញប្រសិទ្ធភាពនិងសង្គតិ​ភាព ក្នុងអនុវត្ត​គោលនយោបាយខាងលើនេះ ច្បាប់សម្រាប់គ្រប់គ្រងការអនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន បាន​និងកំពុងត្រូវបានរៀប​ចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តបង្កើនការអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធសាធារណៈ ដោយជំរុញ​ការចូល​រួមវិនិយោគពីដៃគូក្នុងវិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ សំដៅបន្តស្តារ កសាង និងជំរុញប្រតិបត្តិការថែ​ទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រនិងជំរុញកំណើន​សេដ្ឋកិច្ច ក្នុងរយៈពេលវែង និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងអន្ដរជាតិ​ ។
​ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា កម្ពុជាកំពុងមានសេចក្តីត្រូវការចាំបាច់ ក្នុងការរៀនសូត្រ និងស្វែងយល់បន្ថែមនូវឧត្តមានុវត្តន៍ និង​បទពិសោធជាអន្តរជាតិ ក្នុងការអនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ពិសេស លើវិស័យហេដ្ឋរចនាសម្ព័ន្ធផ្លូវ ស្ពាន ថាមពល ជាដើម សម្រាប់​​​ចូលរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសង្គម​-សេដ្ឋកិច្ចកម្ពុជា ។ ហេតុដូច្នេះ ការបណ្តុះ​បណ្តាលនិងវិក្រឹតការសមត្ថភាពធនធានមនុស្សលើយន្តការគ្រប់គ្រង ​រៀបចំ និងប្រតិបត្តិលើភាពជាដៃគូ​រវាងរដ្ឋនិងឯកជន គឺជាការងារចាំបាច់មួយ ដើម្បីឱ្យយើងឤចនឹងពង្រីក​វិសាលភាព និងធានាបានគុណភា​ព​​នៃសេវាសាធារណៈ និងការលើកកម្ពស់សុខុមាលភាពសង្គម និងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យខិតខំយកចិត្តទុកដាក់ក្នុងការត្រងត្រាប់, ផ្លាស់ប្តូរទស្សនៈ និងគំនិតយោបល់សំខាន់ៗ សំដៅចែករំលែក និង ស្រូបយកចំណេះដឹង និង ពិសោធន៍ល្អៗ ជាធាតុចូលដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស ដើម្បីចូលរួមអនុវត្ត​គម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ ដំណាក់កាលទី៣ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព តាមការគ្រោងទុក ៕

អំពីម្ចាស់អត្ថបទ

ចែករំលែកលើបណ្ដាញសង្គម

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត

ព័ត៌មានថ្មីៗ

  • កិច្ចប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការដឹកនាំសម្របសម្រួលកិច្ចប្រជុំដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  • ការចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចដែលដឹកនាំដោយរដ្ឋ៖បទពិសោធន៍កម្ពុជា” នៅក្នុងសិក្ខាសាលាអន្តរជាតិស្តីពី “សមត្ថភាពរដ្ឋសម្រាប់ការអភិវឌ្ឍជាតិក្នុងដំណាក់កាលសេដ្ឋកិច្ចអន្តរកាលនៅបណ្តាប្រទេសអាស៊ាន និងតួនាទីរបស់កូរ៉េ”
  • កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី “សេចក្តីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ២០២១-២០៣០”
  • កិច្ចប្រជុំពិភាក្សាអំពីការងារដែលនៅសេសសល់សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង និងអង្គភាពពាក់ព័ន្ធ រួមមានតំណាងថ្នាក់ដឹកនាំមកពីក្រសួងមហាផ្ទៃ
  • កិច្ចប្រជុំក្រុមការងារផ្នែកទី១ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code