ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

ការវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៦ ផ្អែកលើទិន្នន័យ ៦ ខែដើមឆ្នាំ

19 Sep 2016
ad gs

home_gdp_19092016_thumb
សេដ្ឋកិច្ចកម្ពុជាបន្តមានភាពរឹងមាំ ហើយកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងបន្តមានអត្រាខ្ពស់ក្នុង រយៈពេលមធ្យមខាងមុខ។ ក្នុងឆ្នាំ ២០១៥ បើទោះជាជួបប្រទះនូវកត្តាហានិភ័យខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកមួយយចំនួនក្តី ក៏កម្ពុជានៅតែអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងអត្រា ៧% ដោយសារកំណើនដ៏ខ្ពស់នៃវិស័យឧស្សាហកម្ម ដែលជួយបំពេញបន្ថែមដល់ការថមថយកំណើននៃ វិស័យកសិកម្ម និងសេវាកម្ម។ យោងតាមទិន្នន័យស្ថិតិផ្លូវការក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៦ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៦ ត្រូវបានប៉ាន់ស្មានថា នឹងរក្សាបានកំណើនក្នុងរង្វង់ ៧%។ ក្នុងនោះ វិស័យឧស្សាហកម្មនៅតែមានកំណើនរឹងមាំក្នុងអត្រាពីរខ្ទង់ដដែល ពោលគឺប្រមាណ ១១,៤% និងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចទីមួយ ដែលវិស័យនេះនៅតែបន្តដឹកមុខដោយវិស័យកាត់ដេរ បើទោះបីជាវិស័យសំណង់មានការថមថយបន្តិចក្តី។ វិស័យសេវាកម្មអាចនឹងមានកំណើនយឺតជាងឆ្នាំមុនជាមួយនឹងអត្រាកំណើន ៦,៧% ដោយសារការបន្តថមថយនៃ វិស័យទេសចរណ៍, និងវិស័យអចលនទ្រព្យ និងជំនួញ ខណៈដែលវិស័យកសិកម្មអាចនឹងមានកំណើនល្អជាងឆ្នាំ ២០១៥ បន្តិច ពោលគឺក្នុងអត្រា ០,៥% ដោយសារតែកត្តាអាកាសធាតុដែលមានស្ថានភាពល្អប្រសើរជាងឆ្នាំមុន។
ក្នុងឆ្នាំ ២០១៦ នេះ ផសស ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ១៩.៨៤៣ លានដុល្លារ អាមេរិក ដែលធ្វើឱ្យ ផសស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១.៣០០ ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជាអាចរក្សាបាននូវអតិផរណាដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ដោយអតិផរណាជាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា នឹងមានអត្រា ២,៨ ភាគរយក្នុងឆ្នាំ ២០១៦ ដោយសារនិន្នាការកើនឡើងនៃថ្លៃប្រេងក្នុងទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាព ជាមួយនឹងការរំពឹងទុកថា ប្រាក់រៀល នឹងនៅបន្តរក្សាបាននូវតម្លៃ ប្រមាណ ៤.០៥០ រៀលក្នុង ១ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៦។

ទាញយកឯកសារ
អំពីម្ចាស់អត្ថបទ

ចែករំលែកលើបណ្ដាញសង្គម

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត

ព័ត៌មានថ្មីៗ

  • កិច្ចប្រជុំពិនិត្យពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានាពាក់ព័ន្ធការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស
  • Nominations for the Nanyang fellows MBA Programme at the Nanyang Technological University Singapore
  • កិច្ចប្រជុំពិភាក្សាស្ដីពីបញ្ហាប្រឈមនានាក្នុងការអនុវត្តថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំស្តីពី “វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និងផែនការសម្រាប់ឆ្នាំ ២០១៩”
  • ការជួបពិភាក្សា និងធ្វើបទបង្ហាញពីរបាយការណ៍ពង្រាង លើការសិក្សាស្ដីពីការចូលរួមជាសាធារណៈនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code